(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ លោកស្រី ស ចេង ម្ដាយបង្កើតលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរដោយលោកស្រី ស សឿន និងលោកស្រី សំរិទ្ធ ដាលីន ដែលត្រូវជាម្ដាយធំ និងភរិយាលោកនាយប៉ុស្តិ៍ បានអញ្ជើញទស្សនកិច្ចនៅការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា ដែលមានទីតាំងនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រហែលជា៤៥ភាគរយ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ស សឿន និងភរិយាលោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ក្រុមការងារដែលបាននិងកំពុងធ្វើការសាងសង់អគារចំនួន៣៩នាក់ ក្នុងនោះម្នាក់ៗទទួលបាន ថវិកាចំនួន៥០,០០០រៀល, មី១កេស, ទឹកក្រូច១យួរ និងទឹកសុទ្ធ១យួរ៕