(កំពង់ធំ)៖ លោក ឡង គីស៊ឹង បានបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ថា រដ្ឋបាលស្រុកសន្ទុក បានរៀបចំព្រះសង្ឃ១០៨អង្គ និមន្តបិណ្ឌបាតដើម្បីឧទ្ទិសកុសលផល បុណ្យជូនអ្នកដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយចេញពីទីតាំងប្រជុំជនឃុំកំពង់ថ្ម ព្រំប្រទល់ស្រុកបារាយណ៍ ទៅដល់ពីប្រជុំជនឃុំត្បូងក្រពើ ព្រំប្រទល់ក្រុងស្ទឹងសែន មានប្រវែង៣២គីឡូម៉ែត្រ។

លោកបន្តថា គោលបំណងគឺចង់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីគ្រូអនុគុណស្រុក ក៏ដូចជាមន្ត្រីសង្ឃទាំងអស់ក្នុងការឧទ្ទិសកុសលជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលបានបាត់ជីវិតនៅលើដងផ្លូវជាតិរបស់យើង តាមរយៈគ្រោះថ្នាក់ចរាចរណ៍។ ចង់ពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យយកចិត្តទុកដាក់ ប្រុងប្រយ័ត្នទៅលើការធ្វើដំណើរនៅលើដងផ្លូវនេះ ដោយយើងប្រកាន់នូវច្បាប់ចរាចរណ៍ជាគោល ដោយមានពាក់មួកសុវត្ថិភាព ក៏ដូចជាកញ្ចក់នៅម៉ូតូ ក៏ដូចជាយានយន្ត ហើយការធ្វើដំណើរប្រុងប្រយ័ត្នគ្រប់គ្នាទាំងអស់ ដើម្បីធ្វើឱ្យអាយុជីវិតរបស់យើងរក្សាបាននៅក្នុងការធ្វើដំំណើរការដែលប្រកបដោយសុវត្ថិភាពព្រោះគិតថាគ្រប់ទីកន្លែងទាំងអស់ ការធ្វើដំណើរ យើងត្រូវគិតថា យើងត្រូវគិតទៅដល់មនុស្សជាទីស្រឡាញ់របស់យើងដែលចាំយើងនៅឯផ្ទះ។

លោកបន្តទៀតថា «ទោះបីជាយើងធ្វើនេះបង្ហាញនូវការចូលរួមចំណែកពុទ្ធចក្រជាមួយអាណាចក្រយ៉ាងណាក្ដី តែយើងនៅតែបន្តការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍របស់យើងឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពផងដែរ»។

ប្រជាពលរដ្ឋមានមានអារម្មណ៍រីករាយដោយព្រះសង្ឃនិមន្តនៅតាមនៅតាមដងថ្នល់ដើម្បីធ្វើឱ្យក្មេងៗ សិស្សនុសិស្ស គាត់យល់ថាការធ្វើចរាចរណ៍តាមដងថ្នល់តែងតែមានគ្រោះថ្នាក់ជាប្រចាំ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ព្រោះនៅតាមថ្នល់ការធ្វើចរាចរណ៍។

លោកសូមអំពាវនាវយុវជនប្រជាពលរដ្ឋទាំងអស់ ហើយក៏ដូចជាអ្នកបើកបរទាំងឡាយសូមឱ្យគាត់គោរពនូវច្បាប់ចរាចរណ៍ ពិសេសមើលស្លាកចរាចរណ៍ដែលដាក់នៅតាមសាលាតាមក្តីគួរតែសំអន់លឿនៗ។ ក្មេងៗជំនាន់ក្រោយ ក៏ដូចជា យុវជនគោរពនូវព្រះពុទ្ធសាសនា និងដឹងគុណចំពោះព្រះពុទ្ធសាសនា ហើយពាក់ព័ន្ធនឹងខាងចរាចរណ៍លើដងផ្លូវសូមឲ្យអាធ្យាស្រ័យគ្នាទៅវិញទៅមកបើកបរកុំលឿនពេក និងសូមឧទ្ទិសដល់អ្នកដែលបានចែកឋានទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្ដី ក៏ដូចជាបញ្ហាផ្សេងៗ នៅលើដងថ្នល់ សូមឧទ្ទិសដល់ពួកគាត់បានមគ្គផល។

លោកសូមបងប្អូនបន្តថាបិណ្ឌបាត្រគោចរនេះ ដើម្បីឲ្យប្រជាពលរដ្ឋតាមដងផ្លូវសារធារណៈនេះដើម្បីឧបទ្រុបអ្វីទាំងឡាយ ចៀសឆ្ងាយ ហើយលោកនិមន្តបិណ្ឌបាត្រនេះ គឺដូចថាធ្វើផុតកម្មពៀរ អ្វីដែលកើតឡើងនៅក្នុងភូមិឃុំប្រទេសកម្ពុជា យើងនេះឲ្យអស់ឲ្យជួបតែក្ដីសុខក្ដីចម្រើនគ្រប់ប្រការទាំងអស់។​ លោកសូមផ្ដាំទៅអ្នកដែលបើកបរទាំងឡាយបើសិនជាស្រវឹងហើយកុំឱ្យបើកបរដើម្បីការពារអាយុជីវិតអ្នកដទៃផង និងខ្លួនយើងផ្ទាល់ផង៕