(ព្រះសីហន)៖ ជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារកាស៉ីណូ ជិនស៉ីង ក្រុងព្រះសីហនុ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅកាសុីណូ ជិនសុីង ស្ថិតនៅក្រុម៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា សាកសពមានឈ្មោះ ZHU GAOFU ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកជំនាញប្រើប្រាស់កុំព្យូទ័រ។
តាមការបំភ្លឺរបស់ឈ្មោះ MAY OU TING ភេទប្រុស ជនជាតិចិន បានឲ្យដឹងថានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ខ្លួនកំពុងដេកស្រាប់តែ ឈ្មោះ ZHU GAOFU បានងើយនិយាយរវើរវាយតែម្នាក់ឯង ពេលលឺដូច្នេះខ្លួនក៏បានភ្ញាក់ ហើយបានអង្គុយស្ដាប់គាត់និយាយ។ បន្ទាប់មកឈ្មោះ ZHU GAOFU បានដើរចេញមកវេរ៉ងដាបន្ទប់ដេក បំរ៉ុងលោតចុះមកក្រោម ពេលឃើញដូចនេះ ខ្លួនបានឃាត់កុំឲ្យលោត គាត់ក៏បានចុះពីបង្កាន់ដៃមកវិញ។ ស្រាប់តែបានស្ទុះក្រោយជនរងគ្រោះ លោតចុះមកក្រោមធ្លាប់ស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំប្រគល់ជូនក្រុមគ្រួសារសព៕