(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC នឹងរៀបចំកម្មវិធី «ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន» នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីចែករំលែកព័ត៌មានស្តីពីការសិក្សានៅជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CJCC ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឲ្យដឹងថា កម្មវិធី «ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន» រៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងបទពិសោធន៍នៃការសិក្សា នៅប្រទេសជប៉ុន ក៏ដូចជាការផ្តល់ប្រឹក្សា និងព័ត៌មានពីសំណាក់តំណាងសាកលវិទ្យាល័យជប៉ុននានា នឹងអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។
កម្មវិធី «ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន» មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងពី លោក អ៊ុ រ៉ាវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ីសុ អាដាឈី ប្រធានអង្គការ JICA តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងសាកលវិទ្យាល័យ នៅកម្ពុជា និងជប៉ុន សាស្រ្តចារ្យ ឱពុកម្តាយ សិស្សានុសិស្ស និស្សិត និងសាធារណៈជន ប្រមាណជា៦០០នាក់ចូលរួមផងដែរ៕