(សៀមរាប)៖ ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅបរិវេណអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារអធិការដ្ឋាន នគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន។

ការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ៥០០០ ម៉ែត្រក្រឡា ដែលមានអគារអធិការដ្ឋានចំនួន ០១ខ្នង ទំហំ ១៣.៥ គុណ២៣ម៉ែត្រ កម្ពស់ពីរជាន់ អគារស្នាក់នៅចំនួន ០១ខ្នង មានទំហំ ៧.២គុណ២៦ម៉ែត្រ កម្ពស់ពីរជាន់ ផ្ទះដាំបាយ-ហូបបាយចំនួន ០១ខ្នង មានទំហំ ៥ គុណ១៣.៥ ម៉ែត្រ អគារឃុំឃាំងបណ្តោះអាសន្នចំនួន០១ខ្នង មានទំហំ ៥គុណ១០ ម៉ែត្រ ទីលានប្រជុំជួរ មានទំហំ ២០គុណ២៩.២ ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យចំនួន០១ មានទំហំ ៧.៤ គុណ១៣.៥ ម៉ែត្រ បន្ទប់ទឹកសាធារណៈ មានទំហំ ២.៧ គុណ៥.៨ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាមចំនួន០១ និងរបងព័ទ្ធជុំវិញប្រវែង ២៩១.៥៧ ម៉ែត្រ និងកម្ពស់ ២.៥ម៉ែត្រ។ ការសាងសង់នេះផងដែរ នឹងរៀបចំឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ៕