(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤ គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមជម្រាបថា ករណីវិវាទនេះបានកើតឡើងតាំងពីឆ្នាំ២០០៨ ហើយត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងនៅថ្ងៃនេះ ដោយអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ៧៦៧ សជណ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលតម្រូវឲ្យគ្រប់ភាគី និងស្ថាប័នមានសមត្ថកិច្ច បន្តអនុវត្តតាមនិតិវិធី៕