Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការងារ៖ ក្នុង១ខែ កម្ពុជាបញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេស ពី៨ពាន់ទៅ១ម៉ឺននាក់

20-10-2016 10:52

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៦មកក្នុង១ខែៗ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូនពលករ ទៅធ្វើការនៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងក្រុមហ៊ុនឯកជន មានចំនួនពី៨ពាន់ទៅ១ម៉ឺននាក់។

លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា «ចាប់ពីដើមឆ្នាំ២០១៦មក យើងបានបញ្ចូនពលករ ទៅធ្វើការនៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងក្រុមហ៊ុនក្នុង១ខែៗ ប្រហាក់ប្រហែលជា ៨ពាន់ទៅ១ម៉ឺននាក់ ដែលបានបញ្ចប់បែបបទ និងបញ្ជូនចេញស្រប តាមនីតិវិធីរបស់ក្រសួងការងារ ហើយក្រុមហ៊ុនទាំងនោះ មានដល់ជាង៦០»

យោងតាមរបាយការណ៍របស់ក្រសួងការងារ កាលពីឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ក្រសួងការងារបានផ្ដល់ការងារថ្មី ជូនដល់ប្រជាពករដ្ឋខ្មែរ ចំនួន៩៩,៧០៨នាក់ ក្នុងនោះក្នុងប្រទេសមានចំនួន ៧៣,៤០៨នាក់ និងក្រៅប្រទេសមានចំនួន ២៦,៣១០នាក់ ដូចជាប្រទេសថៃ ១៦,១៦៣នាក់, សាធារណរដ្ឋកូរ៉េ ៧,៨៤២នាក់, ជប៉ុន ១,៣៩៩នាក់, ម៉ាឡេស៊ី ៨០៧នាក់ និងសឹង្ហបុរី ៩៩នាក់។

សូមជម្រាបថា ក្នុងឆ្នាំ២០១៥ ប្រទេសកម្ពុជា បានទទួលចំណូលជាង១ពាន់លានដុល្លារ ពីពលករធ្វើការនៅក្រៅប្រទេស ដែលបានផ្ញើមកក្រុមគ្រួសាររបស់ខ្លួនវិញ៕