(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពីបរិវត្តកម្មឌីជីថលទៅលើទិន្នន័យដែលក្រសួងគ្រប់គ្រង និងប្រែក្លាយរបៀបរបបការងារ។
នៅថ្ងៃនេះ ក្រសួងបានធ្វើការផ្សព្វផ្សាយអំពីទិន្នន័យឌីជីថល និងរបៀបរបបការងារតាមបែបឌីជីថលនេះ ជូនទៅដល់អតិថិជនដែលរួមមានទាំងប្រជាជនទូទៅ ស្ថាប័នពាក់ព័ន្ធ និងដៃគូហិរញ្ញវត្ថុដូចជាធនាគារ និងមីក្រូហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ទិន្នន័យគ្រប់គ្រងរួមមាន៖ ប្រភេទក្បាលដីរបស់បុគ្គលនីមួយៗអាចឆែកបាន និងរបៀបរបបការងារ គឺដៃគូដូចជាធនាគារ មីក្រូហិរញ្ញវត្ថុ អាចចូលមើលទិន្នន័យអ្នកដែលមកខ្ចីលុយ ឬធ្វើការជាមួយស្ថាប័នខ្លួន។ ជាមួយគ្នានោះ ទ្រព្យដែលបានដាក់រក្សាការពារដោយតុលាការក៍អាចចូលទៅពិនិត្យមើល ជាពិសេសរក្សាការសម្ងាត់ និងឯកជនភាពយ៉ាងត្រឹមត្រូវ៕