(បាត់ដំបង)៖ ចោរស្ទើរភ្លើងម្នាក់អស់លក្ខណ៍ បានលួចរថយន្តគេ១គ្រឿងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦វេលាម៉ោង១៣៖០០ថ្ងៃត្រង់ បានរយៈពេលបួនថ្ងៃទៅហើយតែ ត្រូវបានអធិការដ្ឋាន នគរបាលក្រុងចាប់ឃាត់ខ្លួន និងយករថយន្តមកវិញ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក។

តាមសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្រុមទី០៤  ភូមិរំចេក៤  សង្កាត់រតនៈ  ក្រុងបាត់ដំបងមានជនរងគ្រោះ ឈ្មោះម៉ៅ ធីតា ភេទស្រី អាយុ៣៩ឆ្នំា មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ បានមកដាក់ពាក្យបណ្ដឹងថាបានបាត់រថយន្តមួយគ្រឿង
ម៉ាកកាមរីគូថស្វិតពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខខេត្តកណ្ដាល២A.២៥១៩។

ក្រោយទទួលបណ្តឹងភ្លាមក៏បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៦វេលាម៉ោង១៤៖០៥នាទី កម្លំាងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគបាល ក្រុងបាត់ដំបង បានសហការជាមួយ កម្លំាងប៉ុស្តិ៍តាគ្រាមស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង្ស័ឈ្មោះរ៉េម សាវុធ (ហៅ ផា)ភេទប្រុស អាយុ៣១ឆ្នំា មានលំនៅភូមិតាង៉ែន ឃុំតាគ្រាមស្រុកបាណន់  ខេត្តបាត់ដំបងនឹងរថយន្តមួយគ្រឿង ម៉ាកកាមរីគូថស្វិតពណ៌ផ្ទៃមេឃ ពាក់ផ្លាកកណ្តាលលេខ២A-២៥១៩ នាំយកមកអធិការក្រុងដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅការិល័យជំនាញនៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការនិងបញ្ជូនបន្តទៅតុលាការអនុវត្តតាមច្បាប់៕