(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, ឯកឧត្តម កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បរិច្ចាគថវិកា៥,០០០,០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

សូមជម្រាបថា តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិតបានអំពាវនាវដូច្នេះថា «ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។

* សម្រាប់លិខិតថ្លែងអំណរគុណ បន្ទាប់ពីសប្បុរសជនបានបរិច្ចាគរួចរាល់ សូម Print Screen ចំនួនទឹកប្រាក់ដែលបរិច្ចាគ រួចផ្ញើទៅកាន់គ្រុប
CoolApp របស់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលីងខាងក្រោម៖
https://group.coolapp.chat/#CjQKIFGEaHdDE-hKi_3B3mGAfOa5LAgN-C9eg5k14PC8yRikEhDu7etYndSQUVOkD1ybmSLN

ស្កេន: QR Code ដែលបានភ្ជាប់ជូននៅខាងក្រោម ឬទាក់ទងលេខ៖ 016 808 905 , 061 70 1111