(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីខេត្តប៉ៃលិន ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ហើយបន្តទៅខេត្តសៀមរាប ដើម្បីឡើងតាមជើងហោះហើរចេញពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ។
ខណៈធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យ ដែលសម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន បានអញ្ជើញចូលពិសារគុយទាវសម្រាប់អាហារព្រឹក និងចុះសាកសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារកូនដំរី ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ថា «ខ្ញុំកំពុងស្ថិតនៅតូបគុយទាវមួយនៅភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត បន្ទាប់ពីបានធ្វើ ដំណើរប្រមាណ២ម៉ោង ពីខេត្តប៉ៃលិនដោយ ចេញដំណើរម៉ោង៥ទៀបភ្លឺ។ គុយទាវតំបន់អតីតសមរភូមិឆ្ងាញ់ណាស់សំរាប់ ខ្ញុំគឺឆ្ងាញ់ និងសុខសន្តិភាពនេះឯង»៕
សូមទស្សនាវិដេអូ ខណៈដែលសម្តេច និងមន្រ្តីជាន់ខ្ពស់មួយចំនួនចូលពិសារគុយទាវ និងសាកសួរសុខទុក្ខបងប្អូនអាជីវករ៖