(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៥លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់២នាក់ និងរងរបួសស្រាល១៤នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន២គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ១លើក បត់គ្រោះថ្នាក់១លើក និងប្រជែង១លើក៕