(កំពង់ឆ្នាំង)៖ លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានអ ញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សា និងអភិបាលរងខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ លោកអធិការនគរ បាលក្រុង-ស្រុកទាំង៨ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅ សង្កាត់ទាំង៧១ លោកមេប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ និងលោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុបចំនួ ន៦១២នាក់។
លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា លទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្ត ក្នុងឆ្នាំ២០២៤កន្លងមកនេះ គឺខេត្តទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកពីការយកចិត្តទុកដាក់របស់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងនោះដែរក៏មា នការចូលរួមយ៉ាងសកម្មពីប្រជាការពារភូមិ-ឃុំ ជិត៨០០០នាក់ ដែលបានសហការយ៉ាងសកម្មជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តបាននូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឆ្លើយតប និងសងគុណដល់ពួកគាត់វិញមន្ត្រីយើងគ្រប់អង្គភាពត្រូវតែជួយផ្ដល់ខោអាវប្រជាការពារក្នុង១ឆ្ នាំ១កំប្លេ ជូនពួកគាត់ដើម្បីចូលរួមបំពេញការងារជាបន្ត។
ចំពោះបញ្ហាក្មេងទំនើង និងគ្រឿងញៀនសមត្ថកិច្ចនគរបាល, អាវុធហត្ថ, នគរបាលប៉ុស្តិ៍, អាជ្ញាធរឃុំ-សង្កាត់ ក៏បានយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបានដោយជោគជ័យ ទន្ទឹមនឹងនេះកងកម្លាំងសមត្ថកិច្ចក៏ត្រូវប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់ជាបន្តទៀត។ រដ្ឋបាលខេត្តក៏បានត្រៀមថវិកាជូនជារង្វាន់លើកទឹកចិត្ត និងជូនបណ្ណសរសើរដល់អ្នកមានស្នាដៃល្អក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសគឺក្មេងទំនឹងនៅក្នុងមូលដ្ឋាន។
ចំពោះការអភិវឌ្ឍន៍សាលាបឋមសិក្សាគំរូ និងវិទ្យាល័យគំរូ នៅក្នុងខេត្ត, លោកអភិបាលខេត្តក៏បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវតែអនុវត្តឱ្យបានតឹងរឹងបើមាននាយកសាលាមួយណាដែលមានភាពអសកម្ម គ្មានការអភិវឌ្ឍន៍ក្នុងសាលារបស់ខ្លួនឱ្យមានការរីកចម្រើនដូចជា៖ គ្មានសួនច្បារ, សួនបន្លែ, គ្មានដើម ឈើជាម្លប់, គ្មានធុងសំរាម, គ្មានបង្គន់អនាម័យ, សាលាសុទ្ធតែព្រៃ,មានថ្លុកដក់ទឹកជ្រៅៗ,។ល។ គួរតែដកនាយកសាលានោះចេញដាក់ជំនួសនាយកសាលាថ្មី ព្រោះសាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសំខាន់ណាស់សម្រាប់ក្រេបជញ្ជក់នៅចំណេះវិជ្ជាក្នុងការបន្តវេនសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលខេត្តក៏បានកសាងផ្លូវនៅក្នុងខេត្ត ធ្វើការជួសជុលផងសរុបចំនួន ២០០គីឡូម៉ែត្រ ដោយឡែកក្នុងក្រុងកំពង់ឆ្នាំង បានធ្វើការជួសជុលផ្លូវបាន១២ខ្សែ ដែលនេះគឺជាមោទនភាពរបស់ខេត្តទទួលបានការជួសជុលផ្លូវថ្មីៗបង្កការងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។ រីឯផែនការធ្វើសួនចរាចរណ៍នៅក្នុងក្រុងកំពង់ឆ្នាំង គឺនៅឆ្នាំ២០២៥នេះ ត្រូវតែធ្វើឱ្យបានតាមទិសដៅរបស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានជួយថវិកាចំនួន ៦ម៉ឺនដុល្លារ ក្នុងការងារកសាងសួនចរាចរណ៍ខាងលើនេះ ដើម្បីសម្រាប់បង្ហាត់បង្រៀនដល់សិស្សានុសិស្ស និងសាធារណជនឱ្យយល់ដឹងអំពីការបើកបរនិងការធ្វើចរាចរណ៍ផ្សេងៗ។
ករណីនេះរដ្ឋបាលខេត្ត និងបន្តធ្វើប្លង់គោលនៅតាមបណ្ដាស្រុកសំខាន់ៗចំនួន៤ ដែលមានសក្តានុពល ក្នុងនោះមានការបែងចែកតំបន់ឧស្សាហកម្ម តំបន់ទេសចរណ៍ធម្មជាតិ តំបន់កសិកម្មជាមដើម។ រដ្ឋបាលខេត្ត ធ្វើវារីវប្បកម្មចិញ្ចឹមត្រី ចិញ្ចឹមបង្កង នៅលើផ្ទៃដីទំហំ ៨០០០ហិកតា នៅតាមបណ្ដោយមាត់ទន្លេពីស្រុកបរិបូណ៌រហូតមកដល់ស្រុករលាប្អៀរ ដោយសហការជាមួយធនាគារឯកជនបង្កើតក្រុមហ៊ុនក្នុងខេត្ត ធ្វើចំណីត្រី ចំណីបង្កង ប្រើប្រាស់ពីវត្ថុធាតុដើម មានពោត សណ្ដែក ដំឡូង របស់កសិករដាំដុះក្នុងខេត្ត ធ្វើជាចំណីត្រីសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនចិញ្ចឹមត្រី បង្កង និងក៏អាចនាំចំណីត្រីចំណីសត្វទាំងនោះចេញទៅលក់នៅក្រៅប្រទេសផងដែរ។
ក្នុងពិធីនេះដែរ លោកអភិបាលខេត្តបានសំណូមពរក្រុមការងារដែលមានភារកិច្ចចុះតាមមូលដ្ឋានស្រុក ក្រុង និងឃុំ សង្កាត់ ត្រូវតែនាំគ្នាចុះឱ្យដល់គោលដៅដើម្បីជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន និងពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរ ដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋានលើការលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើរ សំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព។