(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ ជូនដំណឹងអំពីការពង្វាងចរាចរជាបណ្តោះអាសន្ន ដោយសារស្ថានភាពទឹកជំនន់ នៅដងស្ទឹងព្រែកត្នោតបានឡើងហួសកំពស់ប្រកាសអាសន្ន បណ្តាលឲ្យទឹកហូរ ច្រោះទំនប់ រួចហូរចូលភូមិសាស្រ្តសង្កាត់ចំនួន០៥គឺ សង្កាត់ស្ពានថ្ម សង្កាត់គងណន សង្កាត់ទៀន សង្កាត់រលូស និងសង្កាត់ព្រែកកំពឹស ក្នុងខណ្ឌដង្កោ។

ទឹកជំនន់នេះបានហូរកាត់ផ្លូវបេតុងលេខ ២១៧ ចន្លោះពីស្ពានព្រែកជ្រៃ ទៅរង្វង់មូលដីក្រហម ដែលមិនអាចឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរបាន។

ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមភូមិសាស្រ្តខាងលើ សាលារាជធានីភ្នំពេញ បានសម្រេចចិត្តបិទចរាចរផ្លូវនេះទាំងស្រុងជាបណ្តោះអាសន្ន ដោយពង្វាងចរាចរផ្លូវចំនួន០២ខ្សែដូចខាងក្រោម៖

១៖ ពីផ្លូវជាតិលេខ២ ទៅមកផ្លូវលេខ២៧១ ត្រូវចរាចរឆ្លងកាត់តាមមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ក្នុងគម្រោងអភិវឌ្ឍន៍បឹងជើងឯក។

២៖ ពីផ្លូវជាតិលេខ២ ទៅមកផ្លូវ២៧១ ត្រូវចរាចរឆ្លងកាត់តាមស្ពានព្រែកថ្លឹង។ ទន្ទឹមនឹងនេះ ដើម្បីធានាសុវត្ថិភាព និងមិនបង្កការប៉ះពាល់ដល់តួទំនប់ព្រែកត្នោត ការធ្វើចរាចរលើផ្លូវទំនប់សងខាងស្ទឹង ចាប់ពីផ្លូវជាតិលេខ៣ ដល់ផ្លូវជាតិលេខ២ ក៏ត្រូវហាមឃាត់ផងដែរ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៖