(ភ្នំពេញ)៖ គោលនយោបាយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបរិស្ថាន បាននិងកំពុងជំរុញចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី ព្រោះថា រថយន្តអគ្គិសនី បានចូលរួមចំណែកខ្ពស់ជួយដល់បរិស្ថានតាមរយៈការមិន បញ្ចេញ ផ្សែងពុលទៅក្នុងបរិយាកាសដូចរថយន្តប្រើប្រេងឥន្ធនៈ។
កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាលើលោកផងដែរ កំពុងប្រឹងប្រែងជាមួយ ពិភព លោកលើកិច្ចការបរិស្ថាននេះ។ គោលនយោបាយបៃតង ត្រូវបានរាជ រដ្ឋា ភិបាលដាក់ចេញ ដើម្បីជួយគាំពារផ្នែកបរិស្ថាន។ ការប្រើប្រាស់រថយន្ត អគ្គិសនីក៏ជាផ្នែកមួយនៃគោលនយោបាយបៃតងរបស់រាជរដ្ឋាភិបាលផងដែរ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បាន ថ្លែង បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានកំណត់វិស័យយានយន្តអគ្គិសនី ជាវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមមិនត្រឹមតែជួយដល់ ការលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពសាធារណៈ និង ជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។
លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការជំរុញការប្រើប្រាស់យាន យន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ ផលប៉ះពាល់ ដែល បង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយាន យន្ត ប្រភេទប្រេងឥន្ធនៈ។ ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏បាននិងកំពុង ខិត ខំអនុវត្តស្របតាមទិសដៅ និងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាល បានកំណត់ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញសម្រេចឱ្យបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០ភាគរយ និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា៧០ភាគរយ នៅត្រឹមឆ្នាំ២០៥០។
ឈរលើគោលនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ដោយបានលើកលែងពន្ធសម្រាប់ការ នាំចូលរថយន្តអគ្គិសនី និងអត្រាបង់ពន្ធផ្លូវមានកម្រិតទាបជាដើម។
បច្ចុប្បន្នការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះ កើនឡើងគួរឱ្យកត់សម្គាល់។ របាយការណ៍របស់ក្រសួងសាធារណការ និង ដឹកជញ្ជូនបានឱ្យថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា មានចំនួនជិត ៤ពាន់គ្រឿង។
លោក តាំង សុឃី ជាអ្នកប្រើប្រាស់រថយន្តអគ្គិសនីមួយរូបនៅកម្ពុជា បាន បង្ហាញការជាប់ចិត្តជាខ្លាំងជាមួយការប្រើប្រាស់រថយន្តអគ្គិសនី។ លោក បានបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី មិនត្រឹមតែជួយដល់បរិស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែបានជួយកាត់បន្ថយការចំណាយបានច្រើន បើធៀបជាមួយ ការ ប្រើរថយន្តប្រើប្រេងឥន្ធនៈ។
ជាអ្នកដែលមានបទពិសោធន៍បានប្រើប្រាស់រថយន្ត អគ្គិសនី AITO M9 ក្រៅពីការពេញចិត្តជាមួយភាពសន្សំសំចៃប្រាក់ហើយ នោះ លោក តាំង សុឃី ក៏បានបង្ហាញការពេញចិត្តជាមួយភាពឆ្លាតវៃរបស់រថយន្តនេះផង ដែរ។ ការបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យា Huawei ធ្វើឱ្យរថយន្តអគ្គិសនី AITO M9 មានសុវត្ថិភាពខ្ពស់សម្រាប់ការបើកបរលើដងផ្លូវ ហើយក៏អាច ការពារមិនឱ្យមានចោរណាលួចបានផងដែរ។
និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កំពុងធ្វើឱ្យក្រុមហ៊ុនធ្វើ អាជីវកម្មរថយន្តអគ្គិសនីជាច្រើនចាប់ផ្តើមធ្វើប្រតិបត្តិការលក់ និងចែកចាយ រថយន្តអគ្គិសនីនៅកម្ពុជា។ ក្រុមហ៊ុន SDB Group ជាក្រុមហ៊ុន ចែក ចាយ រថយន្តដើរដោយថាមពលអគ្គិសនីដ៏ល្បីមួយនៅក្នុងប្រទេសចិន កំពុងធ្វើ អាជី វកម្មចែកចាយរថយន្តអគ្គិសនីទំនើបៗនៅក្នុងប្រទេសកម្ពុជា។
CEO ក្រុមហ៊ុន SDB លោក DONG HUAIGUI បានបញ្ជាក់ថា កត្តាដែលនាំឱ្យរូបលោកនាំរថយន្តអគ្គិសនីចូលមកកាន់ទីផ្សារកម្ពុជា ដោយ លោកបានឃើញពីបទពិសោធន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា គឺប្រៀបដូចនឹងប្រទេសចិនកាលពី១០ឆ្នាំមុន។ លោកបានលើកឡើងថា កាលពី១០ឆ្នាំមុន គឺមានអត្រានៃការប្រើប្រាស់រថយន្តអគ្គិសនីខ្លាំង និង មានអត្រាកំណើនយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាបន្តបន្ទាប់។
លោក DONG HUAIGUI បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមាន ទំនុកចិត្ត និងរំពឹងទុកខ្ពស់ សម្រាប់ការការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះនៃការប្រើប្រាស់កាន់តែខ្លាំង។
បើទោះបីជាយ៉ាងណា លោក DONG HUAIGUI បានមើលឃើញពី ឧបសគ្គមួយនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា គឺស្ថានីយបញ្ចូលថាម ពល នៅមានចំនួនតិចតួចនៅឡើយ។ CEO ក្រុមហ៊ុន SDB ដែលមានទីតាំងលើផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ជំរុញការវិនិយោគលើស្ថានីយបញ្ចូលថាមពលឱ្យបានកាន់ច្រើន ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី៕