(កំពង់ឆ្នាំង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានងញ្ជើញជាអធិបតី ប្រកាសសមាសភាពសាខាមូលនិធិជំនួយសង្គមរបស់មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាល ក្រុង-ស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន១១០នាក់។
នាឱកាសនោះលោក ជា សុមេធី បានឱ្យដឹងថា មន្ត្រីរាជការធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាគ្រប់ខេត្ត ដែលជាអ្នកផ្ដល់សេវាជូនអតីតយុទ្ធជន ជូននិវត្តជន ជនមានពិការភាព និងប្រជាពលរដ្ឋ ត្រូវបង្កើតផេកហ្វេសប៊ុក (facebook)ផ្លូវការរបស់ខ្លួនដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនាក់ទំនងសួរនាំក្នុងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។
លោករដ្ឋមន្ត្រីបានបន្តថា មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ជាអ្នកផ្ដល់សេវា ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមបណ្ដាមូលដ្ឋានជាប្រចាំ ដើម្បីក្តាប់បានអំពីការលំបាកនឹងតម្រូវការចាំបាច់សម្រាប់ការជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងដំណើរការកសាងមណ្ឌលសំចត ២កន្លែង ដោយមួយកន្លែងនៅក្នុងរខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាននៅក្នុងប្រទេសដែលនេះគឺជាការយកចិត្តទុកដាក់រប ស់ប្រមុខរាជរដ្ឋាភិបាល។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ត្រីរាជការក្នុងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អគិតគូរសុខទុក្ខ និងតម្រូវការរបស់មន្ត្រីចុះធ្វើការតាមមូលដ្ឋានគឺបើប្រើគោត្រូវឱ្យស្មៅស៊ី។ នៅបំណាច់ឆ្នាំត្រូវយកចិត្តទុកដាក់លើកសរសើរ និងជូនរង្វាន់ដល់មន្ត្រីដែលអនុវត្តការងារបានល្អ និងក៏ត្រូវតែអនុវត្តវិន័យចំ ពោះមន្ត្រីដែលអសកម្មក្នុងការបំពេញការងារផងដែរ។
នៅក្នុងកម្មវិធីនេះដែរលោករដ្ឋមន្ត្រី ក៏បានចុះពិនិត្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម និងកាយសម្បទាខេត្តកំពង់ឆ្នាំង និងបានសួរសុខទុក្ខដល់ជនមានពិការភាព នៅក្នុងមជ្ឈមណ្ឌល ក្នុងនោះលោករដ្ឋមន្ត្រី និងលោកស្រី ជា ផល្គុន ជាភរិយា ក៏បានចែកអំណោយជូនដល់ជនមានពិការភាពកំពុងស្ដារលទ្ធភាពពលកម្ម និងកាយសម្បទានៅក្នុងមណ្ឌលចំនួន ២៥នាក់ ដែលក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ ៣០គី ឡូ, ទឹកត្រី ១យួរ,ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់, ប្រេងកូឡា៣ដប និងថវិកា៥ម៉ឺនរៀល ចំណែកជនមានពិការភាពជាកុមារទទួលបានថ្នាំវីតាមីនក្នុងម្នាក់ៗ១ដុំផងដែរ។
បន្ទាប់មកលោករដ្ឋមន្ត្រី និងលោកស្រីជាភរិយា និងប្រតិភូក៏បានអញ្ជើញចុះពិនិត្យមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដែលមានកុមារកំព្រាសរុបចំនួន៣០នាក់ ក្នុងនោះ១២ នាក់កំពុងរៀននៅភ្នំពេញ និង ១៨នាក់កំពុងស្នាក់នៅរៀនសូត្រ នៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ លោករដ្ឋមន្ត្រីក៏បានចុះពិនិត្យ មើលបន្ទប់ស្នាក់នៅរបស់ក្មួយៗកុមារកំព្រា ពិនិត្យមើលការហូបចុករបស់ក្មួយៗកុមារកំព្រានៅក្នុងម ណ្ឌលផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីនិងលោកស្រីជាភរិយា ក៏បានផ្ដល់អំណោយជូនមណ្ឌលកុមារកំព្រារួមមានអង្ករ ២០បា វ,ទឹកត្រី និងទឹកស៉ីអ៉ីវ ២០យួរ,ថ្នាំវីតាមីន រួមនិងថវិកាមួយ ចំនួនឧបត្ថម្ភដល់កុមារកំព្រាសម្រាប់ដោះស្រាយទៅតាមតម្រូវការចាំបាច់៕