(រតនគិរី)៖ បន្ទាប់ពីបានអញ្ជើញអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ២១០គ្រួសារ នៅស្រុវើនសៃ កាលពីពេលកន្លងទៅថ្មីៗ រួចមកលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើរដោយលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាង សំអាត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេ បញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរានិងជនពិការ

២១០គ្រួសារ បន្ថែមទៀតនៅឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី។

អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី ដែលលោកអភិបាលខេត្ត និងលោកស្រីនាំយកមកចែកជូនប្រជាពលរដ្ឋទាំង២១០គ្រួសារ ក្នុងឃុំសេដាស្រុកលំផាត់ នាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ០១បេ, មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ភួយ១ និងមុង១។

នាឱកាសនោះ លោក ញ៉ែម សំអឿន បានលើកឡើងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទើបក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរីជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយ របស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយ លើជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍរួមចំណែកលើកកម្ពស់ ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត។

លោក ញ៉ែម សំអឿន បន្តថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕