Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនក្រុមក្មេងទំនើង២នាក់ ក្រោយបង្ហោះម៉ូតូតាមផ្លូវ (Video inside)

14-01-2025 13:03

(កណ្តាល)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើង (បង្ហោះម៉ូតូ) តាមផ្លូវចំនួន២នាក់។

សូមបញ្ជាក់ថា ក្មេងទំនើងទាំង២នាក់ បានបង្ហោះម៉ូតូថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០៖២០នាទី នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

បច្ចុប្បន្នក្មេងទំនើងទាំង២នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕