(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ២០រូប ដែលមានស្នាដៃក្នុងកិច្ចការសង្គម សប្បុរសធម៌ និងការងារគ្រប់គ្រង ត្រូវបានគណៈអប់រំថៃ និងចិន ផ្តល់សញ្ញាបត្របណ្ឌិតគុណធម៌ និងបណ្ឌិតកិត្តិយស នីតិសាស្ត្រ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងគ្រប់គ្រងពាណិជ្ជកម្ម។
ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ Phranakhon Rajabhat ក្នុងប្រទេសថៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
អ្នកទទួលបានសញ្ញាបត្រកិត្តិយសនេះ មានដូចជា លោកបណ្ឌិត ឡុង សត្យា លោកបណ្ឌិត ចៅ ភារិទ្ធ លោកបណ្ឌិត អ៊ុំ សាត លោកស្រីបណ្ឌិត សុីន សុផលដានីតា លោកបណ្ឌិត សុី រតនា លោកបណ្ឌិត យស ប៊ុនឡេង លោកបណ្ឌិត ប៊ុន រ៉ូនី និងបុគ្គលឆ្នើមដទៃទៀត។
បុគ្គលឆ្នើមដែលទទួលបានសញ្ញាបត្រខាងលើនេះ ចាត់ការទទួលបានសញ្ញាបត្រនេះ ជាកិត្តិយសមួយសម្រាប់ពួកគេ ក៏ដូចជាសង្គមកម្ពុជាផងដែរ។ ការទទួលបានសញ្ញាបត្រនេះ គឺជាការផ្តល់តម្លៃខ្ពស់ចំពោះការរួមចំណែកក្នុងកិច្ចការសង្គម និងកិច្ចការមនុស្សធម៌នៅក្នុងសង្គមកម្ពុជា៕