(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងត្រៀមលក្ខណៈក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន រដ្ឋមន្រ្តីទេសចរណ៍បូកបី រដ្ឋមន្រ្តីទេសចរណ៍បូករុស្សី រដ្ឋមន្រ្តីទេសចរណ៍បូកឥណ្ឌា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត នៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៕