(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងពីការប្រកាសប្រើប្រាស់លេខទូរសព្ទ HOTLINE «1275» ជំនួសលេខទូរសព្ទ 085 92 90 90 | 015 92 90 90 | 067 92 90 90 សម្រាប់ឆ្លើយតបសំណួរ និងសំណូមពរ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋអាចសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ជុំវិញសេវាសាធារណៈ តាមរយៈលេខទូរសព្ទ HOTLINE «1275» របស់មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕