(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៤កន្លងទៅ ជាពិសេសការចូលរួមកាត់បន្ថយបញ្ហាប្រឈមលើផ្នែកអចលនទ្រព្យ ដែលរាជរដ្ឋាភិបាលទើបតែបានដាក់ចេញនូវវិធានាការណ៍នាពេលថ្មីៗនេះ។ ការថ្លែងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះលោកបណ្ឌិត បានមើលឃើញពីការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែមានអត្រាមួយខ្ពស់ជាងការចំណាយ ដែលនាំឱ្យផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលខិតខំប្រឹងប្រែងបំពេញការងារនោះនៅតែមានកម្លាំងចិត្ត ក្នុងការបំពេញការងារបន្ថែមទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សានាកិច្ចពិភាក្សាបន្តដូចតទៅ៖