(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការសម្រេចរបស់អង្គការសហប្រជាជាតិ ឱ្យកម្ពុជាចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ខាងមុខ នោះគឺជាការផ្ដល់យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា និងជាមោទភាពរបស់កូនខ្មែរទាំងអស់គ្នា។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបែបនេះ ក៏ព្រោះតែនាពេលកន្លងមកក្រុមប្រឆាំងមួយចំនួនតូចតែងតែចោទរដ្ឋាភិបាលថា ដឹកនាំប្រទេសមិនមានការអភិវឌ្ឍដល់ប្រទេសទាល់តែសោះ ដែលការចោទប្រកាន់នេះគឺផ្ទុយទាំងស្រុង ពីចំណាក់ការសម្រេចរបស់អង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅនេះ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តឱ្យកម្ពុជា ចាកចេញជាផ្លូវការពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអំឡុងពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុម័តសេចក្តីសម្រេចចិត្តនេះពោលគឺនៅឆ្នាំ ២០២៩ ខាងមុខ។

សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖