(ភ្នំពេញ)៖ បើតាមការបញ្ជាក់ពី លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, សម្រាប់យុទ្ធសាស្រ្តបញ្ចកោណ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងនៅតែបន្តជំរុញដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀត។ ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

លោករដ្ឋមន្រ្តីប្រតិភូបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់ផ្ដើមដោយមានមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថេរភាពនយោបាយ ដែលបន្សល់ទុកពីរដ្ឋាភិបាលចាស់ ដែលនេះគឺជារឿងកម្របំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដូច្នេះការបន្តរក្សាសន្តិភាព និងយុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធដ៏ល្អសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដើម្បីឈានឆ្ពោះទៅគោលដៅឆ្នាំ២០៣០ ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនការកិច្ចពិភាក្សាបន្តដូចតទៅ៖