(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញអំពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១៦ខែកន្លងមក។ ការបង្ហាញអំពីសមិទ្ធផលសំខាន់ៗនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់ពីលោក ប៉ែន បូណា ក្នុងចំណោមសមិទ្ធផលសំខាន់ៗដែលរដ្ឋាភិបាលសម្រេចបាន ក្នុងនោះក៏មានដែរនូវការរក្សាបាននូវអត្រាអតិផរណានៅក្នុងកម្រិតទាប ដែលនាំឱ្យអត្រាប្ដូរប្រាក់របស់កម្ពុជាមានលំនឹងដែលរក្សាបាននូវស្ថេរភាពសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋ។ នេះគឺជាចំណុចដែលសំខាន់ខ្លាំងណាស់ ដោយសារតែសម្ដេចនាយករដ្ឋមន្រ្តីមានជំនាញខ្ពស់ផ្នែកសេដ្ឋកិច្ចច្បាស់លាស់ និងបានយកចិត្តទុកដាក់តាមដាន ដែលនាំឱ្យសមត្ថភាពគ្រប់គ្រងបានយ៉ាងណាល្អបែបនេះល។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនការកិច្ចពិភាក្សាបន្តដូចតទៅ៖