Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ព្រមព្រៀងគ្នាប្តូរ​មកធ្វើពូជ​ស្រូវ​​សែន​​ក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេស ខណៈដែលស្រូវពូជខ្មែរមានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ (Video inside)

13-01-2025 14:07

(ក្រចេះ)៖ ប្រជាកសិករនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បានចាប់​អារម្មណ៍​ព្រមព្រៀងគ្នាធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជ​ស្រូវពីបរទេស​នៅ​រដូវ​កាលក្រោយ។

ការលើកឡើងនេះ បន្ទាប់ពីប្រជា​កសិករបានជួបសំណេះ​សំណាលជាមួយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងកសិកម្ម បានពន្យល់លើកទឹកចិត្តប្រជាកសិករ ​ឱ្យងាក​មក​ដាំ​ពូជ​ស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរមានតម្លៃខ្ពស់ រក្សាស្ថិរភាពតម្លៃ និងកំពុងទទួល​បានការ​គាំទ្រ​ពេញនិយមនៅលើទីផ្សារអន្តរជាតិ៕