(សៀមរាប)៖ លោក អោក សៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះដាក់ បានលើកឡើងថា យើងគ្រប់គ្នាត្រូវចង់ចាំជានិច្ចថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់យើង មានថ្ងៃ៧ មករា ១៩៧៩ ទើបយើងមានថ្ងៃនេះ មានសន្តិភាព មានស្ថិរភាព មានភាពរីកចម្រើន មានធនធានមនុស្សទាំងអស់នេះ គឺដោយសារការខិតខំប្រឹងប្រែងនៅនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានធ្វើឱ្យកម្ពុជាមានភាពល្បីល្បាយមានកេរ្តិ៍ឈ្មោះនៅលើឆាក់អន្តរជាតិ៕

ការលើកឡើងបែបនេះរបស់លោក អោក សៀង បានធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ក្នុងឱកាសលោកដឹកនាំរៀបចំមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៤) ដែលមានអ្នកចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងប្រជាការពារ កងកម្លាំងប្រដាប់អាវុធប្រមាណ ៣៥៤នាក់ នៅសាលាឃុំព្រះដាក់។

ពិធីអបអរសាទរជ័យជម្នះ៧មករា ដ៏មានអត្ថន័យនេះ, លោក អោក សៀង បាននាំមកនូវការផ្តាំផ្ញើសួរសុខទុកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

លោក អោក សៀង បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានខ្លឹមសារថា អត្ថន័យដ៏ជ្រាលជ្រៅ នៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឱ្យរួចចាកផុតពីរបបប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង ហើយបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ដោយឡែកខេត្តកោះកុង ត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងរហូត។

ក្រៅពីនេះ លោក អោក សៀង បានបញ្ជាក់ថា៖ «ការអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ជាថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា និងសូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណៈ នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកនូវមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សគ្រប់គ្នា»

លោក អោក សៀង បាឱ្យដឹងថា ក្រោមម្លប់សន្តិភាព ដែលជាសសរស្តម្ភដ៏រឹងមាំ ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាស្ថាបនិកសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំពុងដឹកនាំប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលកម្រិតមធ្យមឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕