Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤

10-01-2025 23:39

(បាត់ដំបង)៖ ក្រុមប្រឹក្សាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី៤ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ប្រចាំខែធ្នូ ឆ្នាំ២០២៤ ដែលមានរបៀបវារៈមួយចំនួន។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិ៤ នាពេលនេះមានបៀបវារៈ មួយចំនួនដូចខាងក្រោម៖

*ទី១៖ បើកកិច្ចប្រជុំសាមញ្ញលើកទី៨
*ទី២៖ ការពិនិត្យកូរ៉ុមដោយ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
*ទី៣៖ ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៨
*ទី៤៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
*ទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
*ទី៦៖ ការបូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត៕