(កំពង់ស្ពឺ)៖ មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោកនាយចំណង់ ម៉ុន សំអាត ជាគ្រូឧទ្ទេសរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកវគ្គបំប៉នបង្រៀនដល់កម្លាំងអាវុធហត្ថ ក្នុងខេត្តកំពង់ស្ពឺ ពីការប្រើប្រាស់នៅប្រព័ន្ធបញ្ជូនព័ត៌មាន ទំនើបមានដូចជា៖ Gmail ,Yahoo ,Telegram ,WhatsApp និងZelo ដើម្បីងាយស្រួលដល់ដំណើរការ នៃការរាយការណ៍គ្រប់សភាពការណ៍ដែលកំពុងកើតមានក្នុងមូលដ្ឋានរបស់អង្គភាពនីមួយៗ។
លោក ម៉ុន សំអាត បានលើកឡើងឲ្យដឹងថា ការចេះប្រើប្រាស់គ្រប់កម្មវិធីបញ្ជូនព័ត៌មាន និងរបាយការណ៍នានានេះ ពីព្រោះយើងជាកងកម្លាំងមានភាពស៊ីវីល័យ ក្នុងប្រពន្ធ័អេឡិចត្រូនិចទំនើប ស្របតាមការចាំបាច់របស់អង្គភាព ហើយការបញ្ជូនព័ត៌មានបានលឿនមានន័យថា ថ្នាក់ដឹកនាំរបស់អង្គភាពងាយដាក់ចេញនៅវិធានការ បង្កាបង្ក្រាប និងសង្គ្រោះចំគោលដៅដោយប្រាកដ ។
លោកបានបន្ថែមទៀតថា ការបង្រៀន និងលើកយកមកបង្ហាញពេលនេះគឺជាការចែករំលែកពីអ្នកចេះច្រើន ឲ្យមកបង្រៀនអ្នកចេះតិចហើយអ្នកចេះតិច មកបង្រៀនអ្នកមិនចេះសោះ ដើម្បីឲ្យការងាររបស់អង្គភាពមានការរីកចម្រើនផងដែរ ហើយគ្រប់រូបភាពនិងរបាយការណ៍ដែលយើង ចុះបង្កាបង្ក្រាបនិងសង្រ្គោះតែងតែត្រូវរាយការណ៍ គ្រប់សភាពការណ៍ដែលកើតមានក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា ដោយសារការគិតគូរពីអង្គភាពតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថមានទាំងកំម្លាំងកាយ ស្មារតី វិជ្ជាជីវៈ គុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺន និងបំប៉ននេៈបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង ចំពោះវគ្គនេៈមានរយៈពេល ១៥ថ្ងៃ ស្មើនិង ៧២ម៉ោង ដែលមានមុខវិជ្ជាយោធាមុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថផងនោះដែរ៕