(បៃលិន)៖ ក្នុងដំណើរផ្លូវប្រមាណជាង២០០គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គិតត្រឹមម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលានេះ កំពុងតែសប្បាយរីករាយ នឹងការចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងគ្រូ តាមសាលារៀនជាច្រើន និងផ្តល់អគារសិក្សារាប់រយខ្នង នៅក្រោមកំដៅថ្ងៃក្តៅហែង រហូតភ្លេចទទួលទានអាហារពេលថ្ងៃត្រង់។
ជាមួយក្តីសប្បាយរីករាយ នឹងការផ្តល់អគារសិក្សាជូនសិស្សានុសិស្សនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋផងដែរ៕