(សៀមរាប)៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានប្រារព្ធកម្មវិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» ដោយមានពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងកម្មពិធីសំណេះសំណាលជាមួយនិវត្តន៍ជន។
ពិធីនេះ មានវត្តមានចូលរួមពី លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងវត្តមានសមាជិកព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមានពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជកា អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងព្រឹកថ្ងៃនេះ ស្ថិតក្នុងអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» នៅវិមានរំលឹកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។
បន្ទាប់មក ទើបប្រារព្ធកម្មវិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» នៅសួនច្បារព្រះរាជដំណាក់ ។ ហើយបន្តកម្មវិធីសំណេះសំណាលជាមួយនិវត្តន៍ជន មន្ត្រីរាជការស៊ីវិល មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងក្រុងសៀមរាប នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជា។ និងក្រុមការងារ បានចុះសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងនៅមន្ទីរពេទ្យភូមិភាគ៤ ផងដែរ៕