(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចុះប្រតិបត្តិការ ត្រួតពិនិត្យជនបរទេស ដែលលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការងារ គ្មានឯកសារត្រឹមត្រូវ ឃាត់ខ្លួនបាន១៥នាក់ ស្រី៤នាក់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោម ការណែនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយកម្លាំងនគរបាលជំនាញ ឃាត់បានជនជាតិបរទេស១៥នាក់ មាន៤សញ្ជាតិ ក្នុងនោះមាន ជនជាតិវៀតណាម ៩នាក់ ស្រី៤នាក់ ជនជាតិកូរ៉េ ២នាក់ ជនជាតិរុស្ស៊ី ៣នាក់ និងជនជាតិថៃ ម្នាក់ផងដែរ។

ក្រោយពេលឃាត់ខ្លួន ជនបរទេសទាំងអស់ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅប្រទេសដើមវិញ៕