(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធិ អភិបាលរងខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ តាមដានស្តាប់ ត្រូវចេះមានសំណួរនៅពេលណាដែលយើងមិនច្បាស់ត្រង់ចំនុចណាមួយ ដើម្បីយកថវិកាទៅប្រើប្រាស់ឲចំគោលដៅ ដែលយើងចង់បាន ពិសេសគឺនិតិវិធីនៃការធ្វើលទ្ធកម្មដេញថ្លៃគម្រោងម្តងៗ។
ការលើកឡើងរបស់ លោក ស៊ី ប្រាសិទ្ធិ បានធ្វើឡើ់ងខណៈ លោក បានចូលរួម នៅក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីដំណើរការ លទ្ធកម្ម និង ការអនុវត្តគម្រោង មូលនិធិ ឃុំ-សង្កាត់ នៅថៃ្ងទី១៩ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តឧត្តរមានជ័យ។ វគ្គសិក្ខាសាលានេះ ធ្វើឡើង ក្នុងគោលបំណងបង្ហាញ អំពីការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ បញ្ហាប្រឈមនានា កែលំអការអនុវត្តឆ្នាំបន្តបន្ទាប់ និង តម្រង់ទិសអ្នកទទួលការ ក្នុងការដេញថ្លៃ។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានោះ មានការចូលរួមពីលោក តូច គន្ធាប្រធានរតនាខេត្ត និង ជាគ្រូឧទ្ទេសក្នុងអង្គសិក្ខាសាលា មន្ត្រីកាន់គំរោងរបស់សាលាខេត្ត មន្ត្រីកាន់គំរោងរបស់ឃុំ-សង្កាត់ទូទាំងខេត្ត ជាច្រើនរូបទៀត៕