ថ្នាក់ដឹកអាជ្ញាធរជាតិអប្សរា ចូលរួមរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា នៅខេត្តសៀមរាប
10-01-2025 15:23
(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន យុទ្ធនារី រំឭកខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករារា (១៩៧៩-២០២៥) ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅវិមានរម្លឹកគុណអតីតយុទ្ធជន-យុទ្ធនារីយោធភូមិភាគទី៤ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕