(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ ក៏បានណែនាំ និងជំរុញឱ្យរដ្ឋបាលខេត្ត និងអាជ្ញា ធរស្រុក-ក្រុង ឃុំ-សង្កាត់ ត្រូវចុះរៀបចំវេទិកាសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យបានញឹកញាប់ និងគ្រប់មូលដ្ឋាន ដើម្បីទទួលនូវសំណូមពរ និងកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ នឹងយកពិនិត្យធ្វើការដោះស្រាយ​ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ បានណែនាំដូចនេះនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នាឱកាសដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកអភិបាលរង ខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុកទាំង៨ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធក្នុងខេត្តចូលរួមផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាគ្នាផ្ដោតលើការគ្រប់គ្រងការពារដីតំបន់៣ ដីគម្របព្រៃឈើឆ្នាំ២០០២ ដីបរិស្ថាន ដីតំបន់អភិរក្ស ដីព្រៃ លិចទឹកជុំវិញបឹងទន្លេសាប ការវាស់វែងដីធ្លីផ្ដល់កម្មសិទ្ធ​ជូនប្រជាពលរដ្ឋ។ ជំរុញនិងពង្រឹងការអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាពគ្មានក្មេងទំនើង គ្មានគ្រឿង ញៀន គ្មានល្បែងស៊ីសង គ្មានអំពើហិង្សា គ្មានចោរកម្មឆក់ប្លន់ គ្មានគ្រោះថ្នាក់ចរាចរណ៍។ ដោយរួមគ្នាដោះស្រាយសំណូមពរ និងការដោះស្រាយសេវាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបមុខរបរធ្វើអាជីវកម្មផ្សេងៗនិងធ្វើស្រែចម្ការ នៅគ្រប់មូលដ្ឋានប្រ កបទៅដោយសុខសន្តិភាព សណ្ដាប់ធ្នាប់ល្អ។

បន្ថែមពីនេះដែរលោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីតម្រង់ទិស គាំទ្រនិងជំរុញការលើកកម្ពស់​សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹង​ការទទួលខុសត្រូវនិងភាពជាម្ចា ស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើរសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធ ភាពតម្លាភាព និងគណនេយ្យភាព។

ផ្អែកលើតួនាទីដ៏មានសារៈសំខាន់ខាងលើនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានភារកិច្ចសំខាន់ៗជាច្រើនពិសេស គឺត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារធ្វើការវាយតម្លៃ​អំពីសមត្ថភាពស្ថាប័ នធនធានមនុស្សនិងសក្តានុពលនៃការអភិវឌ្ឍន៍មូលដ្ឋានសមិទ្ធផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការ​សកម្មភាពសម្រាប់​អនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជ រដ្ឋាភិបាលសំដៅជំរុញការអភិវឌ្ឍន៍មូលដ្ឋានការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតប​បញ្ហាប្រឈមនានានៅមូលដ្ឋានឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕