(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ កម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ និងអាជ្ញាធរមូលដ្ឋាន បានចុះរដ្ឋបាលតំបន់ស្មុគស្មាញដូចជាកន្លែងល្បែងហ្គេមអនឡាញ និងតាមបន្ទប់ជួល និងបានចុះផ្សព្វផ្សាយអប់រំស្ដីពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដែលមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១៖ឈ្មោះ ទឹប ផានិត ភេទស្រី អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ កែវ សុវណ្ណស្រីពេជ្រ អាយុ២១ឆ្នាំ និងទី៣៖ឈ្មោះ សឺង វ៉ានឌី អាយុ២៨ឆ្នាំ។ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លា ចំនួន២កញ្ចប់ថង់តូច, ឧបករណ៍ប្រេីប្រាស់មួយចំនួន និងម៉ូតូចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្ត៕