(សៀមរាប)៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដឹកនាំដោយលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
កិច្ចប្រជុំនេះ បានធ្វើនៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី តំណាងរដ្ឋបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធនានាជុំវិញខេត្ត ផងដែរ ៕