(ភ្នំពេញ)៖ លោក មាស សុភា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្ដ្រមណ្ឌលព្រះវិហារ និងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំបំផុត ដោយមហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយ ម្ដាយក្មេក ជីដូន ជីទួត បានទទួលអនិច្ចកម្ម នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០៖៤០នាទីព្រឹក ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសពដម្កល់ធ្វើបុណ្យនៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕