(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ តុលាការកំពូលបើកសវនាការសំណុំរឿងលោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទទួលបន្ទុកផ្នែកព័ត៌មាន ចំពោះបណ្តឹងសុំចេញទៅក្រៅប្រទេស បន្ទាប់ពីមានការដោះលែង។
លោក មាជ សុវណ្ណារ៉ា ធ្លាប់ស្នើទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ម្តងរួចមកហើយ ដើម្បីស្នើចេញទៅក្រៅប្រទេសព្យាបាលជំងឺ តែត្រូវបដិសេធចោល។
សវនាការនេះដឹកនាំដោយលោកស្រី គឹម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ។
លោក មាជ សុវណ្ណារ៉ា ជាប់ចោទពីបទ " ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម " ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ កន្លងទៅ លោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ ៕