Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស ក្នុងវិទ្យាល័យ និងសាលាបឋមសិក្សាម៉ាឡៃ

19-10-2016 07:07

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ និងបឋមសិក្សាម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបន្តយុទ្ធនាការចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តឡើងវិញ នៅថ្ងៃម្សិលមិញ បន្ទាប់ពីសម្តេចសម្រាកមួយរយៈ។

នៅថ្ងៃម្សិលមិញ សម្តេចតេជោ បានចុះជួបសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស ជាច្រើនសាលាក្នុងខេត្តបន្ទាយមានជ័យ ដោយបានឧបត្ថម្ភអគារសិក្សាជាច្រើនខ្នងផងដែរ៕