(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២១៤.៩៧ ៣កញ្ចប់ធំ និង៤៨កញ្ចប់តូច និងកូកេអិន ១៣៩០ក្រោម។
ជនសង្ស័យទាំងនោះត្រូវបាន ឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប ១ករណី ឃាត់ខ្លួនម្នាក់, នគបាលរាជធានី ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប៣ករណី ឃាត់ខ្លួន៦នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្ត ត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់៕