(អាមេរិក)៖ មេដឹកនំាលំដាប់ទី២ របស់ក្រុម ISIS បានអំពាវនាវឱ្យប្រជាជនមូស្លីមអាមេរិកទំាងអស់ បោះឆ្នោតគាំទ្របេក្ខភាពប្រធានាធិបតីមកពី​ គណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)​ ដែលនេះបានក្លាយជាប្រធានបទដ៏សំខាន់មួយ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនិង ត្រូវបានចុះផ្សាយនៅលើគេហទំព័រព័ត៌មានជាច្រើនដូចជាគេហទំព័រ World News Daily Report ហើយជាពិសេសនោះគឺនៅលើទំព័រ Facebook Vladimir Poutin Fan Club តែម្ដង ដោយមានអ្នកចូលមើលជិត ១៣០០០០នាក់ ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានបារាំង Le Monde​​ នៅថ្ងៃអង្គារ៍ ទី១៨ ខែ តុលា ឆ្នាំ២០១៦។

គេហទំព័រ World News Daily Report បានឱ្យដឹងដែរថា តាមរយៈវីដេអូមួយ​ដែលត្រូវបាន Youtube លុបចោលភ្លាមៗតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅបន្ទាប់ពីបានបង្ហោះ ​មេដឹកនំាលំដាប់ទី២ របស់ក្រុម ISIS អះម៉ាត់ អាប៊ូ ម៉ាកម៊ូអាល់អាល់វ៉ានី (Amadh Abu Makmud Al-Alwani) បានសម្ដែងការគាំទ្រលោកស្រី គ្លីនតុន ព្រមទំាងបានគម្រាមសម្លាប់អ្នកណាដែលបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ទៀតផង។

សូមជំរាបថា World News Daily Report មិនមែនជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះទេ ក៏ប៉ុន្តែគឺជាគេហទំព័រ ព័ត៌មានដូចគ្នាទៅនឹងគេហទំព័រ Gorafi ដែរ៕