(បាងកក)៖ នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកប្រទេសថៃ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡងដ៍ រៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥)។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អន ប៊ុនហាក់ អនុប្រធានក្រុមការងារយុវជន ESEA តំណាងរបស់លោក ហេង សួរ ប្រធានក្រុមការងារយុវជន ESEA និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡងដ៍ ដោយមានការចូលរួមពីក្រុមការងារយុវជន ESEA ទទួលបន្ទុកប្រទេសថៃ ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បងប្អូនខ្មែរកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសថៃ ចំនួនប្រមាណ ៤០០នាក់៕