(បាងកក)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ទទួលបន្ទុកប្រទេសថៃ រួមនិងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក អន ប៊ុនហាក់ អនុប្រធានក្រុមការងារយុវជនESEA តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនESEA និងអាគ្នេយ៍ និងលោក ហ៊ុន សារឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។

កិច្ចប្រជុំនេះ ក៏មានអ្នកចូលរួមសរុបចំនួន ៨៥នាក់ ជាសមាសភាពប្រធាន អនុប្រធានតំបន់នៃក្រុមការងារយុវជន ESEA និងប្រធាន អនុប្រធានសាខាគណបក្សនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។

សូមបញ្ជាក់ថា ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។