(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានឱ្យដឹងថា យោងតាមបទពិសោធន៍ដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យយើងមើលឃើញថា ការសន្យាណាមួយរបស់ប្រទេសមហាអំណាចមិនអាចទុកចិត្តបានទេ។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា ដោយសារតែការសន្យារបស់អឺរ៉ុប ក្នុងការឱ្យអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប និងធ្វើជាសមាជិករបស់អង្គការណាតូ ខណៈសហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់លោក ចូ បៃដិន ជាអ្នកផ្ដល់ជំនួយដល់អ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាអាមេរិក ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ មិនមានគោលនយោបាយដូចលោក បៃដិន ឡើយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖