(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានឱ្យដឹងថានៅក្នុងឆ្នាំ២០២៤កន្លងទៅ ដោយសារតែការឡើងកម្ដៅរបស់ភពផែនដី ជាពិសេសត្រឹមតែ៤១ថ្ងៃប៉ុណ្ណោះនៃថ្ងៃដែលមានរលកកម្ដៅកើនឡើងខ្លាំង បានធ្វើឱ្យមនុស្សចំនួន៧៣៣នាក់ បានស្លាប់នៅទូទាំងពិភពលោក។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមការចាប់អារម្មណ៍របស់លោក ម៉ារ យ៉ារិទ្ធិ នៅក្នុងចំណោមប្រទេសដែលកើនឡើងកម្ដៅច្រើនជាងគេរួមមានប្រទេសឥណ្ឌា និងអូស្រ្តាលី ខណៈនៅក្នុងតំបន់អាស៊ានការកម្ដៅបានកើនឡើងដល់៣៨អង្សាសេ ជាមួយគ្នានេះក៏មានការគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សប្រមាណ២០០នាក់ និងរងរបួសជិត៦០០នាក់ផ្សេងនេះ។ នេះគឺជាការសង្ខេបខ្លះនៃជុំវិញការប្រែប្រួលអាកាសធាតុ នៅលើពិភពលោកពី លោក ម៉ារ យ៉ារិទ្ធិ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖