(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៨ ខែតុលានេះ បានប្រកាសឲ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ផ្លូវលេខ៣១៣ ត្រង់ទំនប់បង្ហៀរបឹងស្នេហ៍ឡើងវិញ បន្ទាប់ពីកម្ពស់ទឹកបានស្រកចុះ។
យ៉ាងណាក៏អាជ្ញាធរខេត្តព្រៃវែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្នផងដែរ ពិសេសនៅពេលយប់។
ដោយឡែកការជូនដំណឹងពីការផ្អាកចរាចរណ៍នៅចំណុចខាងលើនេះកាលពីម្សិលមិញ គឺដើម្បីពញាក់អារម្មណ៍ឲ្យ បងប្អូនមានការប្រុងប្រយ័ត្ន ព្រោះខ្លាចទឹកបុកមកខ្លាំងនៅពេលយប់៕