Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីនកម្ពុជា ដឹកនាំសមាជិកចូលរួមគោរពវិញ្ញាណក្ខន្ធសព​ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ សុីផេន ដែលត្រូវជាម្តាយក្មេកលោក​ ហួត​ ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍

06-01-2025 10:32

(ភ្នំពេញ)៖​ លោកបណ្ឌិត​ ឆាយ​ ស៊ីណាត​ ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីនកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ​ បានដឹកនាំសមាជិកចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ សុីផេន ដែលត្រូវជាម្តាយក្មេកលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ​ ដែលកំពុងតម្តល់រៀបចំពិធីបុណ្យនៅវត្តនិគ្រោធវ័ន គល់ទទឹង។

ស្ថិតក្នុងឱកាសនោះលោកបណ្ឌិត​ ឆាយ​ ស៊ីណាត​ បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោករដ្ឋមន្រ្តី ហួត​ ហាក់​ និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕