(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើរបៀបវារៈសំខាន់ៗចំនួន៤ នៅ វេលាម៉ោង០៨៖៤៥ព្រឹកនាទី ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។ នេះបើតាមការឲ្យដឹងពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា របៀបវារៈទាំងអស់នោះរួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។
៤៖ បញ្ហាផ្សេងៗ៕