Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកពន្ធនាគារកម្ពុជា ចែក​រំលែក​បទពិសោធន៍ ​ដល់មហាសន្និបាត​ប្រចាំឆ្នាំ​របស់មេដឹកនាំ​ពន្ធនាគារអាស៊ី​ និងប៉ាស៊ីហ្វិក

18-10-2016 14:59

(ភ្នំពេញ)៖ លោក ចាន់ គីមសេង អគ្គនាយកពន្ធនាគារកម្ពុជា បានដឹកនាំមន្រ្តីមួយចំនួន ទៅចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៦ របស់អ្នកដឹកនាំក្នុងវិស័យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន ពីថ្ងៃទី១៦-២២ ខែតុលា ឆ្នាំ២០១៦។ ក្នុងមហាសន្និបាតនេះ អគ្គនាយកពន្ធនាគារកម្ពុជា បានចែករំលែកបទពិសោធន៍ល្អៗ ដល់បណ្តាមេដឹកនាំពន្ធនាគារដែលបានចូលរួម។

មហាសន្និបាតនេះកំពុងប្រព្រឹត្តធ្វើនៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពលោកស្រី Wu Aiying រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការចូលរួមពីប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិច ចំនួន២៤ប្រទេស។ 

សូមបញ្ជាក់ថា ក្នុងមហាសន្និបាតនេះ លោក ចាន់ គីមសេង អគ្គនាយកពន្ធនាគារកម្ពុជា ក៏មានប្រធានបទចំនួន២ ដើម្បីធ្វើបទបង្ហាញផងដែរក្នុងនោះរួមមាន បញ្ហាប្រឈម និងដំណោះស្រាយក្នុងវិស័យអប់រំកែប្រែ និង គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍកម្មវិធីអប់រំកែប្រែ ប្រកបដោយប្រសិទ្ធភាព ក្នុងសហគមន៍ ក៏ដូចជាក្នុងពន្ធនាគារជាដើម។ បន្ថែមលើការធ្វើបទបង្ហាញជូនអង្គមហាសន្និបាត លោក ចាន់ គីមសេង នឹងដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចពន្ធនាគារខេត្តធានជីនចំនួន៣ផងដែរ៕